Paul Scholes ថាក្នុងអាជីពមានតែក្លិបធំមួយប៉ុណ្ណោះ ធ្លាប់ទាក់ទងលោកឲ្យចាកចេញពី Man Utd 

0

Paul Scholes បានបង្ហើបឱ្យដឹងថាក្លឹប Inter Milan គឺជាក្លឹបតែមួយគត់ដែលបានព្យាយាមចុះហត្ថលេខាជាមួយគាត់អំឡុងពេលគាត់នៅ Manchester United ។

អតីតកីឡាករឆ្នើមមួយរូប របស់បិសាចក្រហម បានឈ្នះពានរង្វាន់ Premier League  ចំនួន ១១លើក  ក្នុងចំណោម ៧០០ប្រកួត  ក្នុងរយៈពេល ២០ឆ្នាំ នៅទឹកដី អូត្រាហ្វត  ហើយត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើឆ្នើមបំផុត ក្នុងវិស័យបាល់ទាត់ ជំនាន់នោះ ។

ជាមួយទេពកុសល្យ ដ៏ប៉ិនប្រសព្វ របស់លោក ដែលល្បីល្បាញពេញទ្វីបអឺរ៉ុប អតីតកីឡាករអាយុ ៤៥ឆ្នាំរូបនេះ បានបង្ហើបថា ក្នុងអាជីព មានការទាក់ទងពីក្លិបខាងក្រៅម្តង តែព័ត៌មាននោះ ត្រូវបានរសាត់យ៉ាងលឿន ក្រោយពីលោកបានធ្វើការច្រានចោល​ដោយមិនចង់ផ្លាស់ប្តូរទៅណានោះទេ។

Scholes បានប្រាប់ BBC Radio 5 Live ថា ខ្ញុំមិនដែលដឹងអំពីក្រុមណាមួយដែលមករកខ្ញុំទេ ។ លោកបានថា ពេលនោះលោកបានខលសួរ ទៅកាន់ភ្នាក់ងារចាស់របស់ Bryan Robson  ដោយបានសួរមកកាន់ខ្ញុំថា តើខ្ញុំចង់ទៅលេងនៅ Inter Milan ដែរឬទេ ? នោះជាការ​ខលតែមួយលើកគត់ក្នុងអាជីព ហើយខ្ញុំក៏គ្មានអ្វីត្រូវនិយាយ ហើយអ្នកគ្រប់គ្រង ក៏មិនបាន និយាយមកកាន់ខ្ញុំដេរ​។​“ ខ្ញុំបានលេងនៅក្លឹបកុមារភាពរបស់ខ្ញុំ ខ្ញុំជាយុវជន Manchester យើងបានឈ្នះពានរង្វាន់គ្រប់ពេល។

លោកបានបន្តថា បើពេលនោះអ្នកចាត់ការទូទៅថាមិនចង់បានរូបលោក ពេលនោះលោកច្បាស់ជាចេញ ប្រសិនបើក្លិបធំនៅបរទេសចង់បានខ្ញុំ  ហើយក្លិបធំនោះមិនចាំបាច់ទាល់តែ Barcelona, Real Madrid ឬ AC Milan  ព្រោះអីពេលនោះខ្ញុំគឺលេង​ឲ្យក្លិបធំបំផុត​នៅលើពិភពលោករួចហើយ​។

Scholes បានលើកពានរង្វាន់ Champions League ចំនួនពីរលើក  FA Cups  ចំនួនបីលើក និង  League Cups ចំនួនពីរ អំឡុងលោកនៅបិសាចក្រហម ៕