ក្រោយព័ត៌មានចេញផ្សាយកាន់តែច្បាស់អំពីការផ្ទេរទៅលេងជាមួយនឹងក្លឹប Man United អំពីសំណាក់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho រួចមកនៅសប្តាហ៍នេះកីឡាករប្រធានក្រុមរបស់ Dortmund គឺកីឡាករ Marco Reus បានធ្វើការនិយាយជម្រុញចំៗឲ្យ Sancho បដិសេធសំណើររបស់ក្លឹបមួយនេះហើយបន្តលេងនៅអាល្លឺម៉ង់វិញ។
កីឡាករវ័យក្មេង Sancho បានបង្ហាញទំរង់លេងដ៏អស្ចារ្យចាប់តាំងតែពីផ្ទេរមកដល់ទីនេះហើយកំពុងក្លាយទៅជាគោលដៅអទិភាពបំផុតសម្រាប់ក្លឹបយក្សនៅអង់គ្លេសទាំង Man United, Chelsea និង Liverpool ព្រមទាំងក្លឹបផ្សេងទៀតនៅអ៊ឺរ៉ុបប៉ុន្តែចុងក្រោយនេះគឺមានតែ Man United ប៉ុណ្ណោះដែលនៅឈររងចាំនិងបង្ហាញជំហក្នុងការចំណាយលុយជាង១០០លានផោនដើម្បី Sancho។

ប៉ុន្មានឆ្នាំចុងក្រោយនេះ Dortmund បានបាត់បង់កីឡាករឆ្នើមៗល្បីៗជាច្រើនរួចមកហើយដូចជា Robert Lewandowski, Mario Gotze, Mats Hummels, Ousmane Dembele និង Christian Pulisic។ទោះបីជាមិនបានបាត់បង់ Marco Reus ទៅឲ្យ Man United នាពេលកន្លងមកក្តីប៉ុន្តែជឿជាក់ថាSanchoនឹងក្លាយជាកីឡាករបន្ទាប់ដែលត្រូវចាកចេញ៕
ប្រែសម្រួល៖Lee
