អតីតខ្សែប្រយុទ្ធជួរមុខ និងជាវីរៈបុរសរបស់ Spurs គឺលោក Jimmy Greaves បានធ្លាក់ខ្លួនឈឺ ដោយត្រូវចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ អំឡុងពេលដែលវ័យ កាន់តែចាស់ ។

Jimmy Greaves បច្ចុប្បន្នអាយុ ៨០ឆ្នាំ ដែលធ្លាប់ជួយរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិអង់គ្លេស បាន ៤៤គ្រាប់ ក្នុងចំណោម៥៧ ប្រកួត ត្រូវបានបញ្ចូនទៅកាន់ Chelmsford ដែលនៅកៀកតំបន់គាត់រស់នៅ Essex ។
សេចក្តីថ្លែងការណ៍មួយរបស់ Spurs បានសរសេរថា“ យើងអាចបញ្ជាក់បានថាអតីតកីឡាកររបស់យើងគឺលោក Jimmy Greaves បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

វាមិនច្បាស់ទេនៅដំណាក់កាលនេះប្រសិនបើសុខភាពមិនល្អរបស់គាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺឆ្លង។
Greaves មានសុខភាពមិនល្អចាប់តាំងពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរកាលពី ៥ ឆ្នាំមុន។ ចាប់តាំងពីពេលនោះមកគាត់បានធ្លាក់ខ្លួនពិការ ដោយត្រូវបានគេដាក់ លើរទេះរុញ។

Greaves ដែលធ្លាប់ប្រកបអាជីពនៅ Chelsea និង AC Milan គឺជាផ្នែកមួយនៃក្រុមដែលឈ្នះការប្រកួត World Cup ក្នុងឆ្នាំ ១៩៦៦ ប៉ុន្តែគាត់បានរងរបួសនៅវគ្គចែកពូលនិងមិនបានលេងនៅវគ្គផ្តាច់ព្រ័ត្រ។ គាត់បានជាប់កំណត់ត្រាដែលបានស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេនៅលីកអង់គ្លេស រហូតដល់ទៅ ៣៥៧ គ្រាប់៕
