Kai Havertz កំពុងមានតែមានយីអ៊ុន ហើយត្រូវបានគេសរសើរថា ជាកីឡាករ ដែលមាន ទេពកោសល្យ ម្នាក់ក្នុងពិភពបាល់ទាត់អឺរ៉ុប ។ ខ្សែបម្រើប្រយុទ្ធ ដែលតែងតែស្វែងរកគ្រាប់បាល់បានរូបនេះ កំពុងលេងឲ្យក្លិប Bayer Leverkusen ហើយបច្ចុប្បន្នគេទើបតែអាយុ ២០ឆ្នាំ ប៉ុណ្ណោះ ។Havertz បានលេងជូនក្លិប ៤រដូវកាលហើយ ហើយកេរ្តិ៍ឈ្មោះ កាន់តែបន្តកើនឡើង ជាបន្តបន្ទាប់ ។

ក្លិបដែលស្ថិតក្នុងក្របខណ្ឌ Bundesliga បានបណ្តុះបណ្តាលកីឡាកររូបនេះ តាំងពីក្មេង និងឈានដល់ការប្រកួតលើឆាកអន្តរជាតិ ។ ជាមួយការបង្ហាញខ្លួនលេងបានល្អ ចាប់ផ្តើម លេចលឺព័ត៌មានថា គាត់ចង់ចាកចេញពីទឹកដី អាល្លឺម៉ង់ នៅរដូវកាលក្តៅខាងមុខ ហើយត្រូវបានក្លិបជាច្រើនឲ្យតម្លៃខ្ពស់ ។
Leverkusen ប្រឈមមុខនឹងការប្រយុទ្ធដើម្បីរក្សាកីឡាករវ័យ ២០ឆ្នាំរូបនេះនៅរដូវក្តៅជាមួយនឹងក្លិបមួយចំនួនដែលមានទំនាក់ទំនងជាមួយគាត់រួចហើយ។នាយកកីឡារបស់ក្លឹបលោក Rudi Voller កាលពីមុនបានសារភាពថាវាពិតជាពិបាកក្នុងការរក្សាគាត់។

លោកបាននិយាយថា ខ្ញុំពិតជារីករាយដែលយើងនៅតែបន្តធ្វើការនេះនៅឆ្នាំនេះ ហើយកិច្ចសន្យារបស់គាត់ជាមួយក្លិបដល់ឆ្នាំ ២០២២។មានការចាប់អារម្មណ៍រួចទៅហើយនៅរដូវក្តៅប៉ុន្តែយើងបានប្រាប់គាត់ថាវាល្អសម្រាប់គាត់ក្នុងការស្នាក់នៅជាមួយយើងរយៈពេលមួយឆ្នាំទៀត។
កន្លងមក Liverpool ធ្លាប់មានទំនាក់ទំនងជាមួយកីឡាករវ័យក្មេងរូបនេះប៉ុន្តែតម្លៃអាចនឹងធ្វើឱ្យពួកគេខកចិត្ត ដោយអាចបង្វែរទិសដៅ ទៅកាន់ Timo Werner អាចជាចំណូលចិត្តរបស់ពួកគេ។

ក្រុមបិសាចក្រហម Manchester United និង Man City ដោយក្រុម ទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក៏ដូចជាគូប្រជែងនៅ Premier League គឺ Arsenal ។
អតីតនាយកកីឡា Bayer Leverkusen លោក Wolfgang Holzhauser ជឿជាក់ថាគាត់នឹងក្លាយជាកីឡាករដ៏ឆ្នើមម្នាក់សម្រាប់ក្រុមកាំភ្លើងធំ៕
