ម្ចាស់ក្លិបតោខៀវ​ គាំទ្រ​ជាកញ្ចប់ថវិកា ប្រឆាំងការរំលោភ បំពានក្នុងគ្រួសារ អំឡុងបញ្ហាកូវីដ​១៩​

0

ម្ចាស់ក្លិបតោខៀវ លោក Roman Abramovich បានទទួលការកោតសរសើរចំពោះការគាំទ្រដល់កម្មវិធីសប្បុរសធម៌ ប្រឆាំងការរំលោភ បំពានក្នុងគ្រួសារ អំឡុងពេលដែល​ការរីករាលដាលនៃជំងឺកូវីដ ១៩ ។​
លោក ស្រី Emma Hayes អ្នកគ្រប់គ្រងក្លិបតោខៀវ បានធ្វើការសរសើរចំពោះ ក្លិប និង ម្ចាស់ក្លិបផ្ទាល់គឺលោក Roman Abramovich ដែលបានធ្វើការគាំទ្រ កម្មវិធីប្រឆាំងការរំលោភបំពានក្នុងគ្រួសារ ។
កាលពីឆ្នាំទៅ មានស្រ្តី 1.6 លាននាក់ ក្នុងចក្រភពអង់គ្លេស បានទទួលរងនូវការរំលោភបំពាន ក្នុងគ្រួសារ ហើយបញ្ហានេះ​ត្រូវបានគេលើកឡើងថា មានការកើនឡើង ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍មកនេះ ចាប់តាំងពីមានការផ្លាស់ប្តូរ សង្គមថ្មីនៃរដ្ឋាភិបាល។​

យោងតាមប្រភពព័ត៌មានដែលចុះផ្សាយដោយ Talksport បានចុះថា បញ្ហាខាងលើបានកើនឡើងចំនួន ២៥ភាគរយ ដែលបានហៅជំនួយទៅកាន់ប្រព័ន្ធទូរស័ព្ទ ពាក់ព័ន្ធការរំលោភបំពាន ក្នុងគ្រួសារ ក្រោយពេលដែលមានការហាមប្រាម មិនឲ្យចេញទៅកាន់ទីសាធារណៈ ។

លិបយក្សនៃក្របខ័ណ្ឌ Premier League គឺក្រុមតោខៀវ Chelsea កំពុងដាក់ការគាំទ្ររបស់ពួកគេនៅពីក្រោយកម្មវិធីសប្បុរសធម៌ដោយបង្កើនការយល់ដឹងនិងការសន្យាការបរិច្ចាគដែលបានធ្វើឡើងក្នុងអំឡុងពេលដ៏លំបាកនេះ។


លោកស្រី Hayes បាននិយាយថា មហាសេដ្ឋីរុស្ស៊ីលោក Abramovich មានការងប់ងល់នឹងការលើកកម្ពស់បុព្វហេតុនេះ។
Hayes បាននិយាយប្រាប់កម្មវិធីជជែកកំសាន្តអាហារពេលព្រឹកថា “នេះគឺជាអ្វីដែលសំខាន់ណាស់ នៅក្លឹបរបស់យើង” ។មិនត្រឹមតែក្រុមរបស់ខ្ញុំប៉ុណ្ណោះទេថែមទាំងម្ចាស់ទៀតផង” ។
យើងមានអារម្មណ៍ថានេះគឺជាការបរិច្ចាគដ៏សំខាន់ដើម្បីជួយលើកកម្ពស់ការយល់ដឹងនិងថវិកាសំរាប់ស្ត្រីនិងកុមារដែលទទួលរងនូវការរំលោភបំពានក្នុងគ្រួសារអំឡុងពេលមានជំងឺឆ្លង៕