កីឡាករទាំងអស់របស់ក្លិប Bayern Munich បានវិលចូលទីលានហ្វឹកហាត់វិញ ជាលើកដំបូង ក្រោយលីក Bundesliga ព្យួរការលេងតាំងពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ ។
សេចក្តីថ្លែងការណ៍របស់ក្លិប បានសរសេរថា FC Bayern Munich ជាក្រុមដំបូង ដែលនឹងវិលចូលទីលានហ្វឹកហាត់ លក្ខណៈក្រុមតូចៗ ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តថា ការធ្វើបែបនេះ ក្នុងន័យសម្របសម្រួលជាមួយគោលនយោបាយ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ហើយបទបញ្ជាអនាម័យទាំងអស់ នឹងត្រូវ បានអនុវត្តន៍យ៉ាងតឹងរឹង។
ការហ្វឹកហាត់នេះ នឹងមិនត្រូវបានអនុញ្ញាតិសមាជិកក្រៅក្រុម ចូលរួមឡើយ ។
ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លងនេះ ក្លឹប FC Bayern ស្នើឱ្យអ្នកគាំទ្របន្តធ្វើតាមការណែនាំរបស់អាជ្ញាធរហេតុដូច្នេះសូមកុំមកកន្លែងហ្វឹកហាត់របស់ FC Bayern ៕