ភ្នំពេញក្រោន បង្កើតមូលនិធិមួយដើម្បីប្រមូលថវិកាជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

0

ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបង្កើតមូលនិធិមួយដើម្បីរៃអង្គាសថវិកាផ្តល់ទៅគណៈកម្មាការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ។ លោកអ្នកទាំងអស់គ្នាដែលមានបំណងក្នុងការចូលរួមចែករំលែកនេះអាចធ្វើការចែករំលែកតាមរយៈកម្មវិធី Pi Pay ដែលមានលេខទូរស័ព្ទ ០៦៩ ៨៨៨ ៨៨៤ ។

ដោយសារតែបច្ចុប្បន្ននេះមេរោគកូវីដ ១៩ កំពុងតែរីករាលដាលជុំវិញពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា ក្លិបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាអ្នកគាំទ្រវិស័យបាល់ទាត់នៅប្រទេសកម្ពុជាចូលរួមជាមួយទាំងអស់គ្នា និងព្យាយាមទប់ស្កាត់មេរោគនេះមិនឲ្យរីករាលដាលបន្ថែមទៀត ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមរំលឹកថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នឹងពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីនេះផងដែរ ដោយមិនទាន់កំណត់ថ្ងៃវិលមកប្រកួតធម្មតាបាននោះឡើយដោយត្រូវរង់ចាំបញ្ហាជំងឺកូវីដនេះ ត្រូវបានបញ្ចប់ជាមុនសិន៕