កីឡាករខ្សែការពារ Gabriel Magalhaes គឺជាកីឡាករដែលមិនត្រូវបានគេចាប់អារម្មណ៍ឡើយកន្លងមក ទាំងឈ្មោះគុណភាពនិងសមត្ថភាព ប៉ុន្តែរហូតមកដល់រដូវកាលបច្ចុប្បន្ន ដែលខ្លួនបានបង្ហាញខ្លួនឲ្យក្លឹប Lille ទើបកីឡាកររូបនេះ កំពុងក្លាយទៅជាគោលដៅរបស់ក្លឹបធំៗជាច្រើន។
កាសែតអង់គ្លេស The Sun បានចេញផ្សាយថា កីឡាករខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ ពេលនេះកំពុងមានឈ្មោះនៅក្នុងបញ្ជីកីឡាករទី១ គោលដៅសម្រាប់រដូវក្តៅខាងមុខ របស់ក្លឹបតោខៀវ Chelsea និងកាំភ្លើងធំ Arsenal ។ គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានចាបផ្តើមតាមដានកីឡាកររូបនេះភ្លាម ពេលដែលក្លឹបរបស់លោកប៉ះនឹង Lille ក្នុងការប្រកួតជម្រុះ Champion League កន្លងមក។
ទោះបីជាយ៉ាងណាក្តីតោខៀវ Chelsea មិនមែនជាក្លឹបតែមួយដែលចង់បានកីឡាករវ័យ ២២ឆ្នាំរូបនេះ ក្នុងនោះក៏មានដូចជា Arsenal និង Everton ផងដែរ៕
ប្រែសម្រួល៖Lee