នៅថ្ងៃពុធនេះមានព័ត៌មានសាជាថ្មីម្តងទៀតអំពីការដោះដូរជាមួយនឹងកីឡាករ Paul Pogba ទៅកាន់ក្លឹបអ៊ីតាលី Juventus ដោយក្នុងនោះកាសែតអង់គ្លេស The Mirror បានអះអាងថាកីឡាករខ្សែការពារមាឌធំ Mattijs de Ligt ដែលកំពុងមានទំរង់លេងយ៉ាប់យ៉ឺននៅអ៊ីតាលីនោះនឹងក្លាយទៅជាកត្តាក្នុងការនាំឲ្យមានការផ្ទេរនេះកើតឡើង។

ក្លឹបបិសាចក្រហម Man United នៅតែមានចំណាប់អារម្មណ៍ខ្លាំងចំពោះកីឡាករខ្សែការពារវ័យក្មេងនេះដដែលទោះបីជាបានបរាជ័យរូបគេទៅឲ្យ Juventus កាលពីពេលកន្លងមកក្តី។de Ligt បានផ្ទេរមកពីក្លឹប Ajax និងបន្តលេងជាមួយនឹងក្លឹបថ្មី Juventus មិនទាន់បាន១២ខែនៅឡើយប៉ុន្តែមើលឃើញថាមិនមានភាពល្អប្រសើរឡើយនៅទីនេះ។

ក្នុងនាមជាកីឡាករខ្សែការពារវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រគឺប្រមាណជា៦៧,៥លានផោនក្នុងវ័យ២០ឆ្នាំ de Ligt ធ្វើមិនបានល្អឡើយដូចការរំពឹងទុកក្នុងការប្រកួតក្នុងលីកទាំង១៥លើកឲ្យក្លឹបហើយបច្ចុប្បន្នកំពុងបន្តរបួសក្បាលជង្គង់និងស្មានៅឡើយ៕
ប្រែសម្រួល៖Lee
