នៅថ្ងៃពុធនេះគេបានទទួលដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយថាផ្ទះរបស់អតីតកីឡាករជម្រើសជាតិអង់គ្លេស Ashley Cole ត្រូវបានក្រុមចោរឆ្មក់ចូលគាស់ លួចនិងប្លន់បានទ្រព្យសម្បតិ្តដ៏មានតម្លៃជាច្រើនហើយមកដល់ពេលនេះក្រមប៉ូលីសនៅតែបន្តធ្វើការតាមដានស៊ើបអង្កេតស្វែងរកមុខក្រុមចោរនៅឡើយ។

កាសែតអង់គ្លេស The Mirror ទោះបីជាយ៉ាងណាបានចេញផ្សាយថាការកើតហេតុនេះគឺតាំងតែពីខែមករាមកម្ល៉េះប៉ុន្តែមិនត្រូវបានប្រកាស។គេជឿជាក់ថាក្រុមចោរសុទ្ធជាក្រុមដែលមានជំនាញខ្លាំងពួកគេបានធ្វើការយ៉ាងប្រុងប្រយ័ត្នយ៉ាងខ្លាំងដោយបិទមុខនិងចូលមកតាមទ្វារក្រោយព្រមទាំងបានចងកីឡាករ Cole ទៅនឹងកៅអីទៀតផងក្នុងពេលកើតហេតុ។
ប្រភពដដែលបានសរសេរទៀតថាអតីតកីឡាករក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelsea វ័យ៣៩ឆ្នាំរូបនេះមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេប៉ុន្តែត្រូវបានគេដឹងថាមានភាពភ័យរន្ធត់មិនស្ទើរនោះដែរ៕
ប្រែសម្រួល៖Lee
