Real Madrid ជូនកីឡដ្ឋាន Bernabeu ទៅមន្ទីរពេទ្យក្នុងទីក្រុងដើម្បីប្រយុទ្ធនឹងកូរ៉ូណា

0

ស្ថានភាពវាយលុយដោយកូរ៉ូណានៅអេស្បាញក៏មិនមានភាពអន់ថយនៅឡើយដែរដោយនៅថ្ងៃសុក្រនេះក្លឹបយក្សអេស្បាញ Real Madrid បានសម្រេចចិត្តអនុញ្ញាតិឲ្យមន្ទីរពេទ្យក្នុងស្រុកជាច្រើនអាចយកកីឡាដ្ឋាន Estadio Santiago Bernabeu របស់ខ្លួនទៅប្រើប្រាស់តាមលទ្ធភាពជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតនេះ។

កាសែតអង់គ្លេស The Sun បានចុះផ្សាយដែរនៅថានៅតំណាក់កាលដំបូងនេះកីឡាដ្ឋាន Bernabeu នឹងក្លាយទៅជាទីកន្លែងផ្ទុកឧបករណ៍ពេទ្យសម្រាប់ផ្គត់ផ្គង់ដល់ក្រុមការងារសុខាភិបាល។វាគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការវាងក្លឹបជាមួយនឹងក្រសួងទទួលបន្ទុកកិច្ចការងារកីឡាកររបស់ប្រទេសអេស្បាញ។

គួរឲ្យដឹងដែរថាមនុស្សបាត់បង់ជីវិតដោយសារ COVID-19មានចំនួន៣៤៣៤នាក់មកហើយទោះបីជាចំនួនអ្នកស្លាប់បានធ្លាក់ចុះបន្តិចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញពី៧៣៨នាក់ស្លាប់ក្នុងមួយថ្ងៃមកត្រឹមតែ៦៥៥នាក់ដែលបានស្លាប់ក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖Lee