Salah អាចនឹងអវត្តមាន៤ខែជាប់គ្នានារដូវកាលក្រោយ

0

ការសម្រេចចិត្តពន្យាពេលព្រឹត្តិការណ៍ Olympic នៅទីក្រុងតូក្យូត្រូវបានធ្វើឡើងជាផ្លូវការហើយដោយសំណើរសុំពីគណកម្មការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ IOC ដែលនឹងមានន័យថាវានឹងផ្លាស់ទៅធ្វើនៅឆ្នាំក្រោយជំនួសវិញ។

គ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីបកន្លងមកនិងមកដល់ពេលនេះត្រូវបានគេដឹងថានៅតែមានបំណងចង់ឲ្យកំពូលកីឡាករខ្សែប្រយុទ្ធ Mo Salah ដើម្បីអាចបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍ធំមួយនេះដដែលទោះបីជាមានបញ្ហាជជែកគ្នាមិនដាច់ជាមួយនឹងក្លឹប Liverpool ក្តី។

ក្នុងពេលជាមួយគ្នានេះដែរពានរង្វាន់ African Cup of Nation នាឆ្នាំ២០២១ក្នុងប្រទេសកាម៉េរូនក៏ត្រូវបានប្តូរទៅធ្វើនៅខែមករានិងខែកុម្ភៈឆ្នាំក្រោយនេះដូចគ្នាដែលនេះមានន័យថា Salah ក៏នឹងត្រូវអាចអវត្តមានឲ្យក្លឹបផងដែរដើម្បីព្រឹត្តិការណ៍កីឡាមួយនេះ។បើ Salah ចាំបាច់ត្រូវតែបង្ហាញខ្លួនឲ្យជម្រើសជាតិនៅគ្រប់ព្រឹត្តិការណ៍នេះមែននោះមានន័យថាយ៉ាងចហោចណាស់៤ខែដែលរូបគេនឹងមិនអាចលេងឲ្យក្លឹបនៅលីកកំពូលឡើយ៕

ប្រែសម្រួល៖Lee