Home សង្គម ក្រសួងមហាផ្ទៃ រៀបចំពិធីផ្សព្វផ្សាយ អនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍ផ្លូវគោក

ក្រសួងមហាផ្ទៃ រៀបចំពិធីផ្សព្វផ្សាយ អនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍ផ្លូវគោក

0

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានរៀបចំពិធីផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គលេខាធិការ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

សូមជម្រាបថា អនុក្រឹត្យថ្មី លេខ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវបានប្រកាស ផ្សព្វផ្សាយនៅពេលនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុម័តឲ្យអនុវត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ ជាងនេះទៀត អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រាមួយចំនួន ដូចជា៖ មាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងមាត្រា១៥ នៅក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧៕

Previous articleSalah អាចនឹងអវត្តមាន៤ខែជាប់គ្នានារដូវកាលក្រោយ
Next articleខ្សែប្រយុទ្ធវ័យ២0ឆ្នាំរបស់ Valencia រូបនេះ កំពុងទាក់ចិត្ត Liverpool