ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់បានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ និងរងរបួសធ្ងន់ស្រាល ៧នាក់ ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួស១០នាក់ នៅថ្ងៃទី២៥ ខែមីនា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន៥លើក ៕