នៅថ្ងៃពុធនេះកំពូលកីឡាករខ្សែប្រយុទ្ធវ័យចំណាស់របស់ក្លឹប Juventus កីឡាករ Cristiano Ronaldo ព្រមទាំងភ្នាក់ងាររបស់ខ្លួនគឺលោក Jorge Mondes បានប្រកាសរ៉ាប់រងរាល់ចំណាយទាំងអស់សម្រាប់គ្រែអ្នកជំងឺដោយកូរ៉ូណាចំនួន៣៥។
កាសែតអង់គ្លេស The Mirror បានសរសេរដែរថាគ្រែទាំង៣៥នឹងត្រូវបែងចែកទៅឲ្យទីតាំងចំនួន២កន្លែងនៅក្នុងប្រទេសប៉ទុយហ្គាល់ក្នុងពេលដែលជំងឺរាតត្បាតនេះវាយលុកក្នុងប្រទេស។កន្លងមកបុរសទាំងពីរនេះក៏ធ្លាប់បានបរិច្ចាគឯកសណ្ឋានពេទ្យការពារចំនួន២០ម៉ឺននិងឧបករណ៍ជំនួយដង្ហើមចំនួន៣គ្រឿងផងដែរដល់មន្ទីរពេទ្យមយកន្លែងក្នុងទីក្រុង Porto។
ដោយឡែកជំនួយឧបត្ថម្ភកាន់តែធំលើកនេះនឹងត្រូវធ្វើឡើងនៅក្នុងទីតាំងអគារចំនួន២ផ្សេងគ្នាប្រើប្រាស់សម្រាប់អ្នកជំងឺគឺសកលវិទ្យាល័យNorth Lisbon University Hospital Centre (CHULN)និងមន្ទីរពេទ្យ Santo Antonio ដែលស្ថិតនៅក្នុងទីក្រុង Santo៕
ប្រែសម្រួល៖Lee