Pep នឹងបរិច្ចាគលុយក្បែរ១លានផោនដល់ការងារប្រយុទ្ធប្រឆាំងកូវីដ​១៩​

0

គ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola បានក្លាយទៅជាគ្រូបង្វឹកដំបូងគេដែលបានបរិច្ចាគថវិកាផ្ទាល់ដល់ទៅ៩២ម៉ឺនផោនជូនទៅដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូរ៉ូណានៅក្នុងទីក្រុងបាសេឡូណាប្រទេសអេស្បាញ។

តាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Mirror នៅថ្ងៃពុធនេះបានសរសេរថាលុយទាំងនេះនឹងយកទៅប្រើប្រាស់ដើម្បីទិញយកឧបករណ៍ពេទ្យសម្រាប់ការងារនេះហើយវានឹងត្រូវប្រើប្រាស់តាមរយៈអង្គការ Angel Soler Daniel Foundation ដែលជាអង្គការជួយដល់ក្រុមដុកទ័រទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងបាសេឡូណា។

លុយដ៏ច្រើននេះពិតជាបានធ្វើកិច្ចខំប្រឹងប្រែងកាន់តែមានកម្លាំងឡើងដោយជាក់ស្តែងលុយនេះលោកបានរ៉ៃអង្គាសប្រមាណជា៣ម៉ឺនផោនរួចមកហើយប៉ុន្តែក៏បានសម្រេចចិត្តបន្ថែមលុយដ៏ច្រើនពីហោប៉ាវរបស់ខ្លួនបន្ថែមទៀតសម្រាប់ការងារលើកនេះ៕

ប្រែសម្រួល៖Lee