ជាអត្ថបទមួយគួរឲ្យចាប់អារម្មណ៍ដោយ The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃពុធទី២៥ខែមិនានេះបានឲ្យដឹងថាកីឡាករអង់គ្លេស Raheem Sterling នៅក្នុងកម្មវិធីឆ្លើយឆ្លងនឹងបណ្តាញសង្គមបានបង្ហាញអារម្មណ៍មនោសញ្ចេតនាខ្លាំងជាមួយនឹងក្លឹបចាស់របស់ខ្លួនគឺហង្សក្រហម Liverpool។
លើសពីនេះ Sterling ក៏មិនបដិសេធទេថាប្រសិនបើមានឧិកាសក្នុងការផ្ទេរមកកាន់ទឹកដីAnfieldសាជាថ្មីនាពេលអនាគត។ការឆ្លើយតបទៅនឹងសំណួរទាំងនោះបានធ្វើឡើងនៅក្នុងគណនេយ្យរបស់ក្រុមហ៊ុនគ្រប់គ្រងកីឡាករមួយដែលមានឈ្មោះថា Colossal Sports Managment ដែលជាភ្នាក់ងារក្នុងការដោះដូរក្លឹបរបស់ខ្លួនផ្ទាល់តែម្តង។
រំលឹកដែរថាកាលពីឆ្នាំ ២០១៥កីឡាករវ័យក្មេងរូបនេះបានផ្ទេរទៅកាន់ទឹកដី Etihadរបស់Man City ក្នុងតម្លៃខ្លួនប្រមាណជា៤៩លានផោនហើយចាប់តាំងពីពេលនោះមកSterlingបានបង្ហាញទំរង់លេងកាន់តែខ្លាំងជាពិសេសក្រោមការដឹកនាំរបស់លោក Pep Guardiola និងជួយក្លឹបលើកពានរង្វាន់ជាច្រើនផងដែរ៕
ប្រែសម្រួល៖Lee