ភ្នំពេញ៖ ទោះបីជា តារាចម្រៀងពីរដួងដ៏ល្បី ហាក់បារម្ភពីសុខភាពខ្លួន និងក្រុមគ្រួសារក្នុងការដើរផ្សារ ខណៈដែលការរីករាលដាលនៃវីរុសកូវីដ១៩ ក្តី ប៉ុន្តែមានមតិលើកឡើងថា ការផុសរូបបែបនេះ វាខុសពេល ។
ពេជ្រ សោភា វិញ បានបញ្ចេញរូបថតនាងជាមួយផលិតផលកសិកម្មខ្មែរ ច្រើនមុខនៅលើហ្វេសប៊ុកថា «រាល់ថ្ងៃអ្នកនាងព្រួយបារម្ភខ្លាំងពីសុវត្ថិភាពរបស់បងស្រីរបស់នាងដែលរាល់ថ្ងៃត្រូវទៅផ្សារទិញម្ហូប។ ប៉ុន្តែពេលនេះ ការពារប្រសើរជាងព្យាបាល ហើយដើម្បីកុំឲ្យបងស្រីចេញក្រៅទៀត នាងឃើញជម្រើសល្អមួយ គឺផ្សារទំនើបឡេង ណាវ៉ាត្រា។ នាងថា ស្រួលណាស់កម្ម៉ងភ្លាមដឹកដល់ផ្ទះភ្លែតតែម្ដង។»
ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍ពិតតាមរយៈហ្វេសប៊ុកអ្នកនាងថា «កាត់បន្ថយការចេញក្រៅ ហើយគាំទ្រផលិតផលខ្មែរ ឡើងថ្មីៗ ស្រស់ៗ ពីផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ កម្ម៉ង់ភ្លាម ដឹកដល់ផ្ទះភ្លាម ឡូយមែន។»
ទោះបីជាយ៉ាងនេះក្តី មានមតិលើកឡើង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ខ្លួនជាតារាហើយម្តេចបានជាផុសបង្ហាញគេពីការទិញស្បៀងទុក តើអ្នកចង់បានអីឲ្យប្រាកដ? អួតគេថាអញមានលុយទិញស្តុកទុក? ចង់បំភ័យឲ្យ FAN ផ្អើលតាមឬ? ចេះផុសទៅរួច!!!!» ៕