Home ព័ត៌មានកីឡា កីឡាករអូឡាំពិករដូវក្តៅនៅជប៉ុនត្រូវសម្រេចលុបចោលជាផ្លូវការ

កីឡាករអូឡាំពិករដូវក្តៅនៅជប៉ុនត្រូវសម្រេចលុបចោលជាផ្លូវការ

0

ទីបំផុតក្រោយមានការពិភាក្សាគ្នាជាច្រើនដងមកហើយនោះគណកម្មការរៀបចំកីឡាបានសម្រេចចិត្តក្នុងការលុបចោលព្រឹត្តិការណ៍កីឡាករអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូជាផ្លូវការហើយដោយសារតែបញ្ហារាតត្បាតនៃជំងឺឆ្លងកូរ៉ូណា។

សមាជិកនៃគណកម្មការរៀបចំកីឡាអូឡាំពិកអន្តរជាតិលោក Dick Pound បានអះអាងទៀតថាព្រឹត្តិការណ៍កីឡានេះនឹងត្រូវលើកទៅធ្វើនៅពេលក្រោយហើយទំនងជារហូតដល់ឆ្នាំ២០២១។ដោយឡែកព័ត៌មានលំអិតចុងក្រោយនឹងត្រូវធ្វើឡើងយ៉ាងហោចណាស់៤សប្តាហ៍ទៀត។

គួរឲ្យដឹងដែរថាតាមផែនការព្រឹត្តិការណ៍កីឡាអូឡាំពិកនេះនឹងត្រូវធ្វើឡើងនាថ្ងៃសុក្រទី២៤ខែកក្កដាខាងមុខនេះហើយហើយការសម្រេចចិត្តលប់ចោលនេះត្រូវបានប្រកាសឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលដែលប្រទេសកាណាដានិងអូស្ត្រាលីបានប្រកាសមិនអាចចូលរួមឡើយ៕

ប្រែសម្រួល៖Lee

Previous articleថ្ងៃ២៣ មីនា ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ១៧​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ៣៣​នាក់
Next articleបញ្ជូនជនសង្ស័យ ២នាក់ និងថ្នាំញៀនជាង ៣គីឡូក្រាម ទៅតុលាការ