ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៣នាក់ (ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមីនា ។ ក្នុងចំណោមជនសង្ស័យទាំង ៣៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២២នាក់ និងប្រើប្រាស់ ១១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែមីនា រួមមាន៖ មេតំហ្វេតាមីន(ice) = ២៣៣,៣០ក្រាម និង២១កញ្ចប់តូច, កេតាមីន=២៧,៧៧ក្រាម, អ៊ិចស្តាស៊ី=១១៧៧,២៧ក្រាម, នីមេតាហ្សេប៉ាម=៧០,៩២ក្រាម និងកញ្ឆាក្រៀម=១៥៩,០៨ក្រាម ។
លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប៖
+នគរបាល៖ ៧អង្គភាព
១ / មន្ទី៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២២១,៣១ក្រាម កេតាមីន ២៧,៧៧ក្រាម អ៊ិចស្តាស៊ី ១១៧៧,២៧ក្រាម, នីមេតាហ្សេប៉ាម ៧០,៩២ក្រាម និងកញ្ឆាក្រៀម ១៥៩,០៨ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៣នាក់ ចាប់យកIce ១០កញ្ចប់តូច។
៤ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៥ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១១,២៨ក្រាម។
៦ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១០កញ្ចប់តូច។
+កងរាជអាវុធហត្ថ : ២អង្គភាព
១ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦១ក្រាម។
២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១០ក្រាម ៕