ក្លិបហង្សក្រហម កំពុងព្យាយាមយកខ្សែប្រើវ័យក្មេងរបស់ ក្លិប FC Schalke 04 គឺ Malick Thiaw ដែលជាកីឡាករសញ្ជាតិពីរ Finnish-German ។
កីឡាករអាយុ ១៨ ឆ្នាំនេះ បានបង្ហាញខ្លួនលេងជាមួយឈុតធំ ក្លិបខាងលើ កាលពីដើមខែកន្លងទៅ ។
យោងតាមកាសែត Sunday Mirror បានអោយដឹងថាក្លឹប Liverpool កំពុងតាមប្រមាញ់កីឡាករខ្សែបម្រើវ័យក្មេងខាងលើ ។ បើតាមការអះអាង របស់បណ្តាញព័ត៌មាន ខាងលើ បានលើកឡើងថា កីឡាករវ័យក្មេងនេះ បច្ចុប្បន្នមានតម្លៃ ៧លានផោន ដែលកុងត្រារបស់គេនឹងផុតកំណត់នៅឆ្នាំក្រោយ ។ ជាមួយគ្នានេះដែរ ក្លិបនៅលីកកំពូលអាល្លឺម៉ង់ ក៏បានព្យាយាម ការពារ ដោយកុងត្រាជាថ្មី លើកីឡាករ ខ្សែបម្រើរូបនេះ ។
ការចរចារ រវាង Malick Thiaw និង FC Schalke 04 ស្ថិតក្នុងដំណាក់កាលមួយ មិនទានសូវខ្វល់ ។នេះជាឱកាសដែលធ្វើឲ្យហង្សក្រហម អាចឆ្មក់ឱកាស យកបាន។
Malick Thiaw ត្រូវបានគេប្រៀបធៀប ទៅនឹង Joël Matip ដែលបានចូលរួមលេងជាមួយហង្សក្រហម នៅឆ្នាំ ២០១៦ ក្រោយចាកចេញពី FC Schalke 04 ក្នុងទីផ្សារផ្ទេរ ដោយគ្មានតម្លៃ៕