តើសម្ភារៈប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលមិត្តចិនឧត្ថម្ភដល់កម្ពុជា មានអ្វីខ្លះទៅ!

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ក្រុមគ្រូពេទ្យជំនាញចិនចំនួន ៧នាក់ និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួន ដែលជាជំនួយរបសមិត្តចិន បានមកដល់កម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងការរីករាលដាល់ នៃជំងឺកូវីដ១៩ ។

សម្ភារៈប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលមិត្តចិនបាននាំមកឧបត្ថម្ភ ដល់កម្ពុជាមានដូចជា៖ ស្រោមដៃ ចំនួន៧០០០, ម៉ាសវ៉ះកាត់ ចំនួន៥៨០០០, ម៉ាសវេជ្ជសាស្រ្តចំនួន ៥៥០០០, ម៉ាស N95 ចំនួន៥០០០, មួក ចំនួន១៨៥០០, គម្របស្បែកជើង ចំនួន១៣០០, អាវអ៊ាម ចំនួន១៣០០, សម្លៀកបំពាក់សុវត្ថិភាពមន្រ្តីសុខាភិបាល ចំនួន១២៥០, របាំងមុខវេជ្ជសាស្រ្ត ចំនួន២៩៨៩, ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៉ីនហ្វ្រារ៉េត ចំនួន៥០, វ៉ែនតាសុវត្ថិភាព ចំនួន២២៨០ ។

កម្ពុជា គឺជាប្រទេសដែល មានមេដឹកនាំក្លាហាន ហ៊ានទៅបំពេញទស្សនកិច្ច នៅប្រទេសចិនមុនគេបង្អស់ ចាប់តាំងពីប្រទេសនេះ បានផ្ទុះជំងឺកូវីដ១៩ ដែលធ្វើឲ្យពិភពលោកមានការខ្លាចរអា ៕