Home ព័ត៌មានកីឡា កីឡដ្ឋានព្រីនស៍ បាញ់ថ្នាំសម្លាប់មេរោគទោះបីលីគសម្រាក

កីឡដ្ឋានព្រីនស៍ បាញ់ថ្នាំសម្លាប់មេរោគទោះបីលីគសម្រាក

0

ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា បានបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណកីឡដ្ឋានព្រីនស៍ របស់ខ្លួន កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19។

បើទោះបីជាមិនមានការប្រកួត ដោយសារតែលីគកំពូលក៏ដូចជាពានរង្វាន់សម្តេច ហ៊ុន សែន ត្រូវបានពន្យាក៏ដោយ ប៉ុន្តែដើម្បីការពារ នឹងទប់ស្កាត់ការរាលដាលនៃជំងឺថ្មីកូវីដ ១៩ នេះ កីឡដ្ឋានព្រីនស៍ បានបាញ់ថ្នាំសម្លាប់មេរោគគ្រប់ទីកន្លែង។

សូមរំលឹកផងដែរថា គិតត្រឹមសប្តាហ៍ទី៥ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០ ក្រុមវិសាខា កំពុងឈរលេខ៣ ដោយឆ្លងកាត់ ៥ ប្រកួត ឈ្នះ ៣ នឹងចាញ់ ២ មាន ៩ ពិន្ទុក្នុងដៃ៕
អត្ថបទ៖ មៃ ចាន់បុត្រ​

 

Previous articleមូ​ល​ហេ​តុ​ទាំ​ង​នេះ​ដែ​ល Man United គួ​រ​តែ​ចា​យ​លុ​យ ៨​០​លា​ន​ផោ​ន​ទិ​ញ Koulibaly
Next articleដំណឹងវិលវិញនៃលីកកំពូលអង់គ្លេស