មូ​ល​ហេ​តុ​ទាំ​ង​នេះ​ដែ​ល Man United គួ​រ​តែ​ចា​យ​លុ​យ ៨​០​លា​ន​ផោ​ន​ទិ​ញ Koulibaly

0

កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Napoli កីឡាករ Koulibaly ត្រូវបានគេចាត់ទុកថាជាកីឡាករខ្សែការពារ ល្អបំផុតលើលោក បន្ទាប់ពី Van Dijk ដែលកំពុងលេងឲ្យក្លឹប Liverpool ប៉ុន្តែកីឡាករសេនេហ្គាល់រូបនេះ គឺមិនមានឱកាស ក្នុងការចាប់យកពានរង្វាន់ធំៗ ផ្សេងទៀតនៅអ៊ឺរ៉ុបឡើយ បើគេនៅបន្តលេងនៅទឹកដី Napoli នោះ។

ក្នុងវ័យ ២៨ឆ្នាំ មានន័យថា Koulibaly អាចនៅមានពេលវេលាច្រើន ក្នុងការប្រមូលយកពានរង្វាន់ផ្សេងទៀតក្រៅតែពី Belgian Cup និង Coppa Italia ដែលក្លឹប Napoli មានសិទ្ធប្រកួត។ មានការលើកឡើងជាច្រើនអះអាងថា Koulibaly នឹងអាចមានឈ្មោះល្បីដូចជា Rio Ferdinand ដែរប្រសិនបើសម្រេចចិត្តផ្ទេរមក Old Trafford និងអាចបន្តលេងនៅទីនេះរហូតទៅដល់ ១០ឆ្នាំ មុនការចូលនិវត្តនៅទីនេះតែម្តងផង។

មូលហេតុទាំងនេះគឺសមល្មម ដែលលោក Ole Solskjaer ត្រូវតែចាយលុយ ៨០លានផោន ទិញខ្សែការពារមាឌធំនេះឲ្យបាន។ Koulibaly តាំងតែពីផ្ទេរមក Napoli កាលពីឆ្នាំ២០១៤ កីឡាកររូបនេះមិនសូវជាមានរបួសឡើយ ហើយទំរង់លេងរបស់គេកើនឡើងរៀងរាល់រដូវកាល។

បង្ហាញខ្លួនសរុបានទៅដល់ ៤៨ដង កាលពីរដូវកាលមុន ទាំងមិនស្ថិតនៅក្នុងបញ្ជីរបួសឡើយ និង៤៥ដង កាលពីរដូវកាលមុនមួយទៀត និងជាមធ្យម ៣៥ដង ក្នុងមួយរដូវកាលគិតចាប់ពីឆ្នាំ២០១២ មក។

Champion League និង Europa League រដូវកាលមុនរូបគេធ្វើបានយ៉ាងល្អ ដោយអាចបិទគ្រាប់បាល់ជាច្រើន ពីសំណាក់កីឡាករខ្សែប្រយុទ្ធ លំដាប់ពិភពលោកដូចជា Salah និង Firmino ផង។បច្ចុប្បន្នជាកីឡាករ ពោរពេញទៅដោយបទពិសោធ ដោយធ្លាប់បង្ហាញខ្លួននៅព្រឹត្តិការណ៍ច្រើនទៀតដូចជា Africa Cup of Nations ជាដើមសម្រាប់ជម្រើសជាតិ៕

ប្រែសម្រួល៖Lee