លីកកំពូលអង់គ្លេស នឹងវិលវិញឆាប់ៗ ដោយអាចនឹងចាប់ផ្តើម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ពោលគឺអនុញ្ញាតិឲ្យលេង ៦សប្តាហ៍ ដើម្បីបញ្ចប់រដូវកាលនាពេលបច្ចុប្បន្ន។ នេះបើយោងតាមគេហទំព័រ Metro បានចុះផ្សាយ។
គេហទំព័រខាងលើបានបន្តថា បន្ទាប់ពីបើកលេង បញ្ចប់រដូវកាលនេះនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ហើយការចាប់ផ្តើមរដូវកាលថ្មីនៅខែសីហា តែម្តង។ ទាំងនេះ វាគ្រាន់តែជាផែន ការបណ្តោះអាសន្ន ប៉ុន្តែមិនទាន់មានការបញ្ជាក់ត្រឹមត្រូវពីខាងលីក នៅអង់គ្លេសនៅឡើយ។
ខាងគេហទំព័រ Telegraph បានចុះថា កាលបរិច្ឆេទនេះ ត្រូវបានដាក់បញ្ចូល ជាគោលដៅមួយ ដែលនឹងអនុញ្ញាតិ តែនឹងត្រូវមានការរំខានតិចតួច ក្រោមកាលៈទេសៈបច្ចុប្បន្ន។ប្រសិនបើការប្រកួតអាចនឹងចាប់ផ្តើមលេងម្តងទៀតនៅថ្ងៃទី ១ ខែមិថុនានោះវានឹងអនុញ្ញាតឱ្យមានរយៈពេល ៦ សប្តាហ៍ក្នុងការប្រកួតដណ្តើមពានរង្វាន់ Premier League ដែលនៅសល់និងការប្រកួត FA Cup ដែលការប្រកួតទាំងអស់នឹងត្រូវបញ្ចប់នៅថ្ងៃទី ១១ ខែកក្កដា។
លីកកំពូលអង់គ្លេស ក្រុមភាគច្រើន នៅសល់ការប្រកួតចំនួន ៩ ដង ក្នុងនោះមានក្រុមចំនួន ៤ ត្រូវលេង ១០ ដង ខណៈ FA Cup ត្រូវលេង ៧ ប្រកួត ៕







