ក្នុងពេលដែលស្ថានភាពជំងឺកូរ៉ូណាកំពុងបន្តវាយលុកនៅក្នុងប្រទេសអង់គ្លេសនៅឡើយនោះមកដល់ពេលនេះ Premier Leagueគឺមិនទាន់បានសម្រេចចិត្តច្បាស់នៅឡើយទេថាគួរតែបន្តរដូវកាលឬលប់ចោលហើយសូម្បីតែការកំណត់យកពេលវេលាចុងក្រោយមួយដើម្បីសម្រេចក៏មិនទាន់មាននៅឡើយដែរ។
កាសែតអង់គ្លេស The Mirror ចុះផ្សាយនៅថ្ងៃពុធនេះបានសរសេរថា Premier League បានតែត្រឹមប្រកាសថាខ្លួននៅតែបន្តតាមដានស្ថានភាពបច្ចុប្បន្ននៅឡើយដោយមានទាំងការព្រួយបារម្ភខ្លាំងចំពោះកូរ៉ូណាផងនិងជាពិសេសបើធ្វើការលប់ចោលការប្រកួតរដូវកាលនេះមែននោះខ្លួនក៏នឹងត្រូវប្រឈមមុខទៅនឹងបញ្ហាល្មើសនឹងកុងត្រាតម្លៃ៣ពាន់លានដុល្លារផងដែរ។
គួរឲ្យដឹងបន្ថែមទៀតដែរថាកុងត្រាដ៏ច្រើននេះជាកុងត្រាដែលខ្លួនបានធ្វើឡើងជាមួយនឹងទូរទស្សន៍ដែលមានរយៈពេលពេញមួយរដូវកាលដូចជា Sky Sports, BT Sport ជាដើមផង៕
ប្រែសម្រួល៖Lee