ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៦នាក់ (ស្រីម្នាក់) បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅទូទាំងប្រទេសថ្ងៃទី១៧ មីនា ឆ្នាំ២០២០ និងបង្កឲ្យមានមនុស្សរបួសធ្ងន់ ៣នាក់ និងរបួសស្រាលម្នាក់ ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្ស ស្លាប់ និងរបួសសរុបចំនួន ១០នាក់នៅថ្ងៃទី១៧ មីនា គឺកើតឡើងដោយសារ ហេតុការណ៍ប៉ះទង្គិចចំនួន ៨ លើក ៕