Man United និង Arsenal ត្រៀមប្រឈមមុខគ្នាម្តងទៀតទិញ Umtiti នៅរដូវក្តៅខាងមុខនេះ

0

នៅរដូវក្តៅខាងមុខនេះក្លឹបបិសាចក្រហម Man United និងកាំភ្លើងធំ Arsenal ក្រោយបរាជ័យម្តងហើយកាលពីរដូវក្តៅលើកមុនក្នុងការនាំយកកីឡាករខ្សែការពារបារាំង Samuel Umtiti ពីអេស្បាញនោះនឹងត្រូវប្រឈមមុខគ្នាសាជាថ្មីនៅរដូវក្តៅខាងមុខនេះ។

ការអះអាងចេញផ្សាយដោយកាសែតអង់គ្លេស The Mirror នៅថ្ងៃអង្គារនេះបានសរសេរដែរថាខ្សែការពាររូបនេះបានសម្រេចចិត្តរួចរាល់ហើយក្នុងការចាកចេញពីក្លឹប Barcelona បន្ទាប់ពីបានផ្ទេរមក Camp Nou កាលពីឆ្នាំ២០១៥ពីក្លឹប Lyon។

រដូវកាលចុងក្រោយ Umitit មិនសូវជាបានបង្ហាញខ្លួនឡើយដោយសារមានកីឡាករចំណូលថ្មីច្រើនហើយរបួសក៏ចេះតែកើតមានដែលធ្វើឲ្យសុខភាពរាងកាយមិនសូវល្អពេញចិត្តគ្រូបង្វឹកឡើយហើយសង្ឃឹមថាការចាកចេញនឹងធ្វើឲ្យគេមានតំណែងល្អឡើងវិញសម្រាប់ក្រុមជម្រើសជាតិបារាំងដដែល៕

ប្រែសម្រួល៖Lee