ក្រោយការវាយប្រហារ អស់រយៈពេលជាច្រើន អំពីសំណាក់វិរុសកូរ៉ូណារួចមក នៅពេលនេះមានកីឡាករ ដែលលេងនៅលីកកំពូលអង់គ្លេសជាច្រើន បានបង្ហាញពីអារម្មណ៍ភ័យខ្លាចនៅឡើយ អំពីការវិលត្រឡប់ ទៅហ្វឹកហាត់វិញ នៅសប្តាហ៍នេះ។
កូរ៉ូណា ដែលបានវាយប្រហារទៅដល់ចក្រភពអង់គ្លេស ហាក់មិនទាន់មានភាពថមថយនៅឡើយ ដោយបុគ្គលិក និងកីឡាករសំខាន់ៗ ព្រមទាំងគ្រូបង្វឹកផងសុទ្ធតែបានឆ្លងមេរោគនេះហើយមកដល់ពេលនេះអគារសាធារណៈ និងព្រឹត្តិការណ៍ធំៗនានា ត្រូវបានលប់ចោលនៅក្នុងប្រទេសផងដែរ។
មនុស្សជាច្រើន នៅក្នុងពិភពបាល់ទាត់ លីកកំពូលអង់គ្លេស មានទាំងគ្រូបង្វឹកក្លឹប Arsenal លោក Mikel Arteta កីឡាកររបស់ក្លឹប Chelsea, Leicester City, Bournemouth និង Man City ជាដើម ដែលវាពិតជាបានធ្វើឲ្យកីឡាករទាំងអស់ នៅតែបារម្ភថាលទ្ធភាពឆ្លង នៅតែមានកម្រិតខ្ពស់៕
ប្រែសម្រួល៖Lee