Home ព័ត៌មានកីឡា Rooney និ​យា​យ​ថា​រដ្ឋា​ភិ​បា​ល​ចាត់​វិ​ធា​ន​ការ រឿង​កូ​រ៉ូ​ណា​ចាត់​ទុក​ព​ល​រដ្ឋ​ខ្លួន​ ដូច​ជា​សត្វ​ជ្រូក

Rooney និ​យា​យ​ថា​រដ្ឋា​ភិ​បា​ល​ចាត់​វិ​ធា​ន​ការ រឿង​កូ​រ៉ូ​ណា​ចាត់​ទុក​ព​ល​រដ្ឋ​ខ្លួន​ ដូច​ជា​សត្វ​ជ្រូក

0

មកដល់ចុងសប្តាហ៍ចុងក្រោយនេះទាំង Premier League, English Football League, Women’s Super League, Men Super League និងFA Cup ផង សុទ្ធតែត្រូវបានប្រកាសឲ្យផ្អាកការប្រកួតទាំងអស់ ស្របពេលដែលកូរ៉ូណា កំពុងវាយលុកខ្លាំងទៅលើចក្រភពអង់គ្លេស។

នៅថ្ងៃចន្ទ ទី១៦ ខែមិនានេះកីឡាករ Wayne Rooney បានធ្វើការឆ្លើយតប និងបង្ហាញពីអារម្មណ៍របស់ខ្លួន អំពីវិធានការរបស់រដ្ឋាភិបាលរបស់អង់គ្លេស ទៅលើបញ្ហាកូរ៉ូណា។ Rooney បាននិយាយថា រដ្ឋាភិបាលអង់គ្លេស បានចាត់ទុកពលរដ្ឋរបស់ខ្លួន ត្រឹមតែជាជ្រូកប៉ុណ្ណោះ ក្រោយពេលការអនុវត្តកន្លងមកមួយរយៈនេះ។

ទោះបីជាការប្រកួត មិនទាន់អាចត្រូវបានធ្វើឡើងវិញនៅឡើយក្តី ប៉ុន្តែកីឡាករ និងជាគ្រូបង្វឹករបស់ក្លឹប Derby County រូបនេះ បាននិយាយថា គ្រប់គ្នាត្រូវតែប្រុងប្រយ័ត្ន ចំពោះមេរោគមួយនេះ ហើយជាពិសេសបារម្ភឲ្យបានខ្លាំង ចំពោះមនុស្សក្មេងៗ ដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួនផងដែរ៕

ប្រែសម្រួល៖Lee

Previous articleប្រមុខរាជរដ្ឋាភិបាល ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់
Next articleកី​ឡា​ករ​នៅ​លីក​អង់​គ្លេស​ នៅ​តែ​បា​រម្ភ​ក្នុង​ពេល​ត្រឡប់​ម​ក​ហ្វឹ​ក​ហា​ត់​វិញ នៅ​ស​ប្តា​ហ៍​នេះ