Home ព័ត៌មានកីឡា Lampard ត្រៀមបន្ថែមកម្លាំងថ្មីជាកីឡាករឆ្នើមចេញពីថ្នាលយុវជនរបស់ក្លឹបផ្ទាល់

Lampard ត្រៀមបន្ថែមកម្លាំងថ្មីជាកីឡាករឆ្នើមចេញពីថ្នាលយុវជនរបស់ក្លឹបផ្ទាល់

0

កាសែតអង់គ្លេស The Sunsports នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard ត្រូវបានគេជឿជាក់ថានឹងត្រៀមខ្លួនរួចរាល់ហើយដើម្បីបន្ថែមសមាជិកវ័យក្មេងដ៏សំខាន់ម្នាក់ទៅក្នុងបញ្ជីកីឡាករកុងត្រាអាជីពរបស់ខ្លួន។

កីឡាករខ្សែបម្រើវ័យក្មេងដែលមានឈ្មោះថា Tino Anjorin មានវ័យទើបតែ១៨ឆ្នាំប៉ុណ្ណោះប៉ុន្តែសមត្ថភាពគួរឲ្យទុកចិត្តបាននិងពេញចិត្តខ្លាំងចំពោះគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ។ក្នុងនោះកុងត្រាថ្មីដែលនឹងត្រៀមផ្តល់ឲ្យ Anjorin នឹងមានរយៈពេលដល់ទៅ៥ឆ្នាំផងដែរ។

Anjorin ចុងក្រោយនេះបានបង្ហាញខ្លួនឲ្យក្លឹបកាលពីប្រកួតយកឈ្នះ Everton ក្នុងលទ្ធផល៤ទល់នឹង០ប៉ុន្តែក្នុងនាមជាកីឡាករបម្រុងនិងប្តូរចូលលេងនៅពាក់កណ្តាលតង់ប៉ុណ្ណោះហើយការបង្ហាញខ្លួនដើមរដូវកាលក្នុងការប្រកួត EFL cup ម្តងដែរ៕

ប្រែសម្រួល៖Lee

Previous articleថ្ងៃ១​២​ មី​នា​ ​ប​ង្ក្រា​ប​​​ប​ទល្មើ​ស​​​គ្រឿ​ង​ញៀ​ន​ ​២៥​ក​រ​ណី​ឃា​ត់​ខ្លួ​ន​​​ជ​ន​សង្ស័​យ​​​ ​៤​៥​​​នា​ក់​​
Next articleគ្រូបង្វឹកកាំភ្លើងធំលោក Arteta រកឃើញមានឆ្លងមេរោគកូរ៉ូណា