ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៥នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមីនានេះ ។ ក្នុងចំណោមជនសង្ស័យទាំង ៤៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣២នាក់(ស្រី៣នាក់) និងប្រើប្រាស់ ១៣នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមីនា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៦៤,១១ក្រាម និង៩កញ្ចប់តូច ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់ ចាប់យកIce ៥៨,៤២ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១,៧៧ក្រាម។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់។
៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ២,៣០ក្រាម។
៦ / កំពត៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៩ក្រាម។
៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,៩០ក្រាម។
៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ ចាប់យកIce ៩កញ្ចប់តូច។
កងរាជអាវុធហត្ថ : ១អង្គភាព
១ / កំពត៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៣ក្រាម ៕