Home ព័ត៌មានកីឡា គ្រូបង្វឹកកាំភ្លើងធំលោក Arteta រកឃើញមានឆ្លងមេរោគកូរ៉ូណា

គ្រូបង្វឹកកាំភ្លើងធំលោក Arteta រកឃើញមានឆ្លងមេរោគកូរ៉ូណា

0

ជារឿងគួរឲ្យភ្ញាក់ដោយការចេញផ្សាយរបស់កាសែតអង់គ្លេស The Sun នៅព្រឹកនេះបានបញ្ជាក់ថាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានក្លាយទៅជាជនរងគ្រោះដោយសារជំងឺកូរ៉ូណាក្រោយតេស្តរកឃើញរួចរាល់។

បុគ្គលិកនិងព្រមទាំងកីឡាករទាំងអស់ត្រូវបានបង្ខាំងខ្លួនរហូតដល់រយៈពេល១២ថ្ងៃមុនការធ្វើតេស្តសាជាថ្មី។ទីលានហ្វឹកហាត់និងទីកន្លែងធ្វើការផ្សេងទៀតទាំងអស់របស់ Arsenal ត្រូវបានបិទមិនឲ្យមានការដំណើរការជាសាធារណៈឡើយ។

លីកកំពូលអង់គ្លេសបានប្រកាសអាសន្នហើយផ្អាករាល់ការប្រកួតទាំងអស់របស់ខ្លួន។លោក Arteta ខ្លួនលោកផ្ទាល់បាននិយាយថាខ្ញុំពិតជាមានអារម្មណ៍ខកចិត្តខ្លាំងណាស់ក្រោយការធ្វើតេស្តក្រោយពេលដែលលោកមានអារម្មណ៍ថាហត់នឿយខ្លាំងចម្លែកចេញពីក្នុងខ្លួន៕

ប្រែសម្រួល៖Lee

 

Previous articleLampard ត្រៀមបន្ថែមកម្លាំងថ្មីជាកីឡាករឆ្នើមចេញពីថ្នាលយុវជនរបស់ក្លឹបផ្ទាល់
Next articleMan United ជឿជាក់ថានឹងអាចទិញបាន Sancho បានបើមានសិទ្ធលេង Champion League រដូ​វ​កា​លក្រោ​​​យ​