ជ័យជំនះ២ទល់នឹង០គ្រប់គ្រាន់ល្មមឲ្យ PSG យកជ័យជំនះលើ Dortmund ឡើងទៅវគ្គបន្ទាប់នៃព្រឹត្តិការណ៍ Champion League លើក្រុម Dortmund ដោយមួយគ្រាប់ដំបូងរកបានដោយ Neymar តាំងតែពីដើមតង់ដំបូងម្ល៉េះ។
ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថាក្រោយស៊ុតបញ្ចូលទីគ្រាប់ទី១មួយនេះមកកីឡាករប្រេស៊ីលវ័យ២៨ឆ្នាំរូបនេះត្រូវបានគេមើលឃើញថាបានថែមទាំងធ្វើការអបអរស្ទីលរបស់ Haaland ទៀតផងទាំងដែលមិនមានទស្សនិកជនចូលទស្សនាការប្រកួតនេះឡើយ។
កាលពីជើងទី១ក្រុម Dortmund យកឈ្នះលើក្រុម PSG ក្នុងលទ្ធផល២ទល់នឹង១ដែលក្នុងនោះ Haaland ដែលរកគ្រាប់បាល់បាននោះបានធ្វើការអបអរយ៉ាងសប្បាយរីករាយលើជ័យជំនះនេះដោយអង្គុយលើស្មៅធ្វើដូចជាការតាំងសមាធិ។
ក្រៅតែពី Neymar កីឡាករផ្សេងទៀតនៅក្នុងក្រុមបាននាំគ្នាមកធ្វើការអង្គុយអបអរដូចទៅនឹងអ្វីដែល Haaland ធ្លាប់បានធ្វើកាលពីប្រកួតជើងទី១ផងដែរ៕
ប្រែសម្រួល៖Lee