ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៣នាក់(ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសនៅថ្ងៃទី១១ ខែមីនា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៨នាក់(ស្រីម្នាក់) និងប្រើប្រាស់ ២៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែមីនា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៦,៨១ក្រាម និង២០កញ្ចប់តូច ។
លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល៖ ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៧ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៣ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៤ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២,២៥ក្រាម។
៥ / កណ្ដាល៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ៣,២៩ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។
៧ / ឧត្តរមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១៥កញ្ចប់តូច។
៨ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ១៣នាក់ ចាប់យកIce ៥កញ្ចប់តូច ៕