២ប្រកួត ក្រុម Spurs រក​គ្រាប់បាល់ផ្សំថ្នាំគ្មាន (មានវីដេអូ)

0

ក្រុមមាន់ខ្នាយមាស​ជួបបញ្ហាធ្ងន់ផ្ទួនៗ ក្រោយពីមានបញ្ហាក្នុងតំបន់ប្រយុទ្ធ ខណៈដែលការប្រកួតដ៏សំខាន់ ជាមួយ RB  Leipzig រកគ្រាប់បាល់ផ្សំថ្នាំគ្មាន ដោយចាញ់ទាំងពីរជើង  ដោយជើងទី១ ចាញ់ 1-0 ក្នុងការប្រកួតក្នុងទឹកដីខ្លួន និងជើងទី​២ ចាញ់ 4-0 ក្នុងការប្រកួតក្រៅដី ។

លទ្ធផលនេះបានធ្វើឲ្យ Spurs ធ្លាក់ចេញពីក្របខណ្ឌ យូហ្វាឆេមពានលីក ជាស្ថាពរ  ។ អ្វីដែលកាន់តែប្រឈមបន្តទៀត គឺ Spurs ត្រូវ​ប្រជែងតំណែង Top 4 ធ្វើយ៉ាងណា ដើម្បីទទួល បានឱកាសថ្មីមួយទៀត លេងក្នុងព្រឹត្តិការណ៍ UCL រដូវកាលក្រោយ  ខណៈដែលខ្លួនមានបញ្ហាក្នុងតំបន់ប្រយុទ្ធ ក្នុងក្រុម ។ ម្យ៉ាងទៀត ក្រុមនេះត្រូវឆ្លងកាត់ដំណាក់កាល ច្រើន ដោយកំពុងរាំងស្ទះពី បិសាចក្រហម តោខៀវ ចចកខ្មៅ និង​ ក្រុម Sheffield United ដែលស្ថិតនៅពីលើ ។​

ដោយឡែកមួយប្រកួតទៀត ក្រុម Valencia ថ្វីបើធ្វើបានល្អ ក្នុងលទ្ធផល 3-4 ប៉ុន្តែនៅតែមិនអាចឆ្លងទៅកាន់វគ្គបន្ទាប់បាន ដោយសរុបគ្រាប់បាល់គឺ 4-8  ដែលធ្វើឲ្យក្រុម អាតាឡង់តា ឡើងទៅកាន់វគ្គ ៨ក្រុម ៕​

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ​៖

https://www.youtube.com/watch?v=ed0BWElSiUw

ក្រុម វ៉ាឡេនស្យា និងក្រុម អាតាឡង់តា៖

https://www.youtube.com/watch?v=VvUJZUxhd3s