ក្អក២ថ្ងៃជាប់គ្នា Mbappe ត្រូវបានធ្វើតេស្តពិនិត្យរកកូរ៉ូណា

0

កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃពុធនេះបានសរសេរថាខ្សែប្រយុទ្ធរបស់ក្លឹបបារាំង PSG កីឡាករ Kylian Mbappe ត្រូវបានគេជឿជាក់ថាបានអាក់ខានក្នុងការបង្ហាញខ្លួនហ្វឹកហាត់ជាមួយនឹងក្រុមរយៈពេល២ថ្ងៃមកហើយដោយសារតែមានអាក្ការៈឈឺកអស់រយៈពេល២ថ្ងៃជាប់គ្នាមកហើយ។

ប្រភពដដែលបានសរសេរទៀតថាកីឡាកររូបនេះក៏បានចាប់តផ្តើធ្វើតេស្តហើយផងដែរដើម្បីពិនិត្យស្វែងរកមើលថាតើរូបគេអាចមានការឆ្លងជំងឺរាតត្បាតឬក៏យ៉ាងណា។តាមរយៈលទ្ធផលដែលទទួលបាននៅយប់ថ្ងៃអង្គារបានបញ្ជាក់ថារូបគេមិនមានឆ្លងជំងឺនេះឡើយ។

គួរឲ្យដឹងដែរថាការពិនិត្យសុខភាពរកមើល COVID-19 នេះត្រូវបានធ្វើឡើងនៅមុនការប្រកួតគ្នាក្នុងក្របខណ្ឌ Champion League ប៉ះនឹងក្រុម Dortmund ហើយជាដំណឹងល្អដែលកីឡាករខ្សែប្រយុទ្ធឆ្នើមនេះគឺអាចមានវត្តមានធម្មតាក្នុងការប្រកួតនេះ៕

ប្រែសម្រួល៖Lee