ក្រុមមិនទាន់ចាញ់បោះសម្តីដាក់គ្នាមុនប្រកួតរសៀលនេះ

0

ភ្នំពេញ៖ នៅក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០ សប្តាហ៍ទី៤ រវាង ភ្នំពេញក្រោន ជាមួយ ព្រះខ័នរាជស្វាយរៀង នាថ្ងៃទី០៨ ខែមិនា លើកីឡដ្ឋានស្មាត អ.អេស.អិន នៅវេលាម៉ោង ៣:៣០ នាទីរសៀលនេះ ខណៈដែលគ្រូទាំងសងខាងបានបោះសម្តីដាក់គ្នាផងដែរ។

គ្រូបង្វឹកក្រុមម្ចាស់ផ្ទះលោក ស៊ុំ វណ្ណា បានបោះសម្តីថា ឈ្នះក្រុមដែលនៅក្រោមៗយើងកន្លងមក វាធ្វើឲ្យទឹកចិត្តកីឡាកររឹតតែមានបន្ថែមទៀតក្នុងការប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង។ ចំណែកលោកគ្រូ Conor បាននិយាយថា ទើបតែលេងបាន ៣ប្រកួត កុំទាន់វាយតម្លៃសមត្ថភាព រង់ចាំឆ្លងកាត់ ១០ប្រកួត សិនទៅទើបដឹងថាក្រុមណាខ្លាំងប្រាកដ។

គួបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ៣ប្រកួត កន្លងមក ឈ្នះទាំងអស់ នឹងមិនទាន់របូតគ្រាប់បាល់ឡើយ ខណៈដែល ព្រះខ័នរាជស្វាយរៀង ក៏មិនទាន់ស្គាល់បរាជ័យដែរ ដោយមានពិន្ទុស្មើគ្នា កំពុងប្រដេញគ្នាលេខ១ នឹងលេខ២ ៕
អត្ថបទ៖ មៃ ចាន់បុត្រ​