ថ្ងៃ​៧ មីនា បង្ក្រាបបទល្មេីសគ្រឿងញៀន១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់

0

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៣២ នាក់ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន១៩ ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែមីនា ។ ក្នុងចំណោម ជនសង្ស័យ ទាំង៣២ នាក់ មានមុខ សញ្ញា ជួញដូរ គ្រឿងញៀន ចំនួន ២២ នាក់ និង ប្រើប្រាស់ ១០ នាក់ ។

វត្ថុតាង ដែល ចាប់យក សរុប ក្នុង ថ្ងៃទី ០៧ ខែមីនា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ៩៣,៦៦ក្រាម និង១កញ្ចប់តូច។

លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
Police : ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧,៨៧ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់។
៣ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៩,៩៣ក្រាម។
៤ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១២ក្រាម។
៥ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៩,៧៣ក្រាម។
៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ ចាប់ ២នាក់។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។
PM : ២អង្គភាព
១ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៧៩ក្រាម។
២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២២ក្រាម៕