មកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធ Aubameyang វ័យ៣០ឆ្នាំគឺនៅសល់កុងត្រាចាស់ដែលមានសុពលភាពតែ១៦ខែទៀតប៉ុណ្ណោះហើយព័ត៌មាននៅតែបន្តចុះផ្សាយជារឿយៗថារូបគេនឹងអាចផ្ទេរទៅលេងជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona។
កាសែតអង់គ្លេស The Sun នៅថ្ងៃនេះជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal ហាក់បាត់បង់ការអត់ធ្មត់ក្នុងការរក្សាទុកកីឡាកររូបនេះប៉ុន្តែគ្រូបង្វឹកក្លឹបលោក Mikel Arteta នៅតែអាចបង្ហាញជំហថានឹងអាចចចាជាមួយ Aubameyang ដើម្បីឲ្យសម្រេចចិត្តបន្តលេងនៅអង់គ្លេសទៀត។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីពេលនេះគ្រូបង្វឹកលោក Arteta គឺកំពុងតែចាប់ផ្តើមធ្វើការស្នើសុំសាជាថ្មីទៅកាន់ក្លឹបដើម្បីឲ្យផ្លាស់ប្តូរការសម្រេចចិត្តនេះហើយគួរតែរងចាំមើលរហូតដល់ចប់រដូវកាលជាមុនសិនថាតើក្លឹបនឹងអាចមានសិទ្ធលេងនៅ Champion League បានឬយ៉ាងណារដូវកាលក្រោយ៕
ប្រែសម្រួល៖Lee