ភ្នំពេញ៖ កម្លាំងនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ កាលពីព្រលប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានឆ្មក់ចូលបង្ក្រាប ទីតាំងហាងម៉ាស្សាមួយកន្លែង យីហោ «King Sora Massage» នៅតាមបណ្ដោយផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង និងរំដោះនារីជនជាតិវៀតណាមប្រមាណ ១០នាក់ ក្រោយសង្ស័យថា ទីតាំងនោះបង្កប់សេវាផ្លូវភេទ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ របស់ក្រសួងមហាផ្ទៃ បានរំដោះនារីជនជាតិវៀតណាមប្រមាណ ១០នាក់ ដែលកំពុងបម្រើការ នៅទីតាំងហាងម៉ាស្សានេះ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងធ្វើការតាមនីតិវិធី ដើម្បីឈានទៅចាត់ការម្ចាស់ទីតាំងខាងលើ ។ ចំណែក មនុស្សទាំងអស់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ៕


