The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃនេះបានសរសេរថាកីឡាករ Kevin De Bruyne ដែលបានខកខានក្នុងការប្រកួតឲ្យក្លឹបក្នុងការប្រកួតជ័យជំនះលើក្រុម Sheffield ក្នុងក្របខណ្ឌ FA Cup កាលពីពាក់កណ្តាលសប្តាហ៍មុននោះនៅបន្តរបួសនៅឡើយមកដល់ពេលនេះ។
មកដល់ថ្ងៃនេះកីឡាករ De Bruyne បានបង្ហាញភាពជឿជាក់ថានឹងអាចមានសុខភាពល្អប្រសើរឡើងវិញនិងវិលទាន់ការប្រកួតដ៏ធំប៉ះនឹង Man United នៅយប់ថ្ងៃអាទិត្យនេះ។របួសស្មាកាលពីយប់ថ្ងៃអាទិត្យសប្តាហ៍កន្លងទៅក្នុងការប្រកួត League Cup ទទួលជ័យជំនះលើក្រុម Aston Villa ហាក់ដូចជាមិនមានភាពធ្ងន់ធ្ងរទេ។
រដូវកាលនេះ De Bruyne ក្នុងវ័យ២៨ឆ្នាំនៅតែជាកីឡាករដ៏សំខាន់របស់ក្លឹបក្រោមការដឹកនាំរបស់លោក Pep Guardiola ដដែលដោយអាចរកបាន៩គ្រាប់និងជួយមិត្តរួមក្រុមរកបាន១៨គ្រាប់មកហើយ៕
ប្រែសម្រួល៖Lee