Home ព័ត៌មានកីឡា Maguire ទំនងជាអវត្តមានក្នុងជំនួបដ៏ធំនៅចុងសប្តាហ៍នេះប៉ះ Man City

Maguire ទំនងជាអវត្តមានក្នុងជំនួបដ៏ធំនៅចុងសប្តាហ៍នេះប៉ះ Man City

0

ភ្នំពេញ៖ Harry Maguire ត្រូវបានគេជឿជាក់ថាគួរតែអាចបង្ហាញខ្លួនក្នុងការប្រកួតជ័យជំនះលើក្រុម Derby County កាលពីយប់មិញប៉ុន្តែបែរជាមិនអាចទៅវិញហើយដំណឹងនេះនឹងអាចធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភថារូបគេនឹងមិនអាចជួយក្រុមប្រកួតប៉ះនឹង Man City ឡើយនៅចុងសប្តាហ៍នេះ។

តាមការអះអាងរបស់គ្រូបង្វឹកក្លឹបបិសាចក្រហម Man United លោក Ole Solskjaer បានសារភាពថាខ្សែការពារអង់គ្លេសរូបនេះជាក់ស្តែងគឺអាចនឹងបង្ហាញខ្លួនក្នុងការប្រកួតយប់មិញម្ល៉េះនៅទឹកដីPride Parkប៉ុន្តែដោយសារស្ថានភាពរបួសក្បាលជង្គង់ពេលហ្វឹកហាត់បានធ្វើឲ្យរូបគេមិនអាចមានវត្តមានទៅវិញ។

ខ្សែការពារ២រូប Victor Lindelof និង Eric Bailly ត្រូវបានលោក Ole Solskjaer ប្រើជំនួសវិញនិងធ្វើការជាមួយនឹងខ្សែការពារស្លាបទាំងពីរគឺ Diogo Dalot និង Luke Shaw៕

ប្រែសម្រួល៖Lee

 

Previous articleឆ្នាំ​នេះ​មន្រ្តី​រាជ​កា​របើ​ក​ប្រាក់​បៀ​វត្ស​សរុប​តែ១លើក
Next articleDe Bruyne ជឿជាក់ថាអាចវិលត្រឡប់វិញទាន់ជំនួបជាមួយនឹង Man United