Home ព័ត៌មានកីឡា ហេតុផលខ្លះៗ ដែល Barcelona អាច​ចុះហត្ថលេខាយក Aubameyang ពីក្លិបកាំភ្លើងធំ

ហេតុផលខ្លះៗ ដែល Barcelona អាច​ចុះហត្ថលេខាយក Aubameyang ពីក្លិបកាំភ្លើងធំ

0

ក្លិប Barcelona កំពុងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការចុះហត្ថលេខាយក កីឡាករ Pierre-Emerick Aubameyang ក្លិបកាំភ្លើងធំ ។ នេះបើតាមការចុះផ្សាយរបស់ Metro នាថ្ងៃទី​០១ ខែមីនា ។​
ខ្សែប្រយុទ្ធសញ្ជាតិហ្គាបន បានក្លាយជាកីឡាករសំខាន់របស់ កាំភ្លើងធំ ក្រោយពេលចាកចេញពី Dortmund កាលពីឆ្នាំ​២០១៨ ក្នុងតម្លៃខ្លួន ៥៦លាន​ផោន។​
កីឡាករ​អាយុ ៣០ឆ្នាំរូបនេះ បានក្លាយជាប្រធានក្រុមរបស់កាំភ្លើងធំ កាលពីខែវិច្ឆិកា ឆ្នាំទៅ ហើយកំពុងមានការចាប់អារម្មណ៍ពីក្លិបអេស្ប៉ាញ ដើម្បីល្បួងយកចេញ ។​

ក្នុងនោះដែរ Daily Express បានចុះផ្សាយថា ក្រុមយក្សអេស្ប៉ាញ Barcelona អាចនឹងនាំយកកីឡាករ ខ្សែប្រយុទ្ធនេះបាន ខណៈដែលក្លិបកាំភ្លើងធំ កំពុងខ្វះខាតក្នុងការលេង នៅពាន UCL ។​
កាំភ្លើងធំ បច្ចុប្បន្នស្ថិតនៅលេខរៀងទី​១០ នៅលីកកំពូលអង់គ្លេស ដែលចាញ់ចំនួន ៨ពិន្ទុ ពីតោខោខៀវ ដែលឈរនៅលេខរៀងទី ៤ ហើយទើបតែធ្លាក់ចេញពីពាន យូរ៉ូប៉ាលីក ក្រោមថ្វីជើង Olympiakos ផងដែរ​។

ក្រៅពីក្លិបយក្សអេស្ប៉ាញ ក៏មានក្លិបយក្សនៅអ៊ីតាលី Inter Milan ចាប់អារម្មណ៍ទៅលើ កីឡាករ Pierre-Emerick Aubameyang ដូចគ្នា ។​

គួរបញ្ជាក់ថា ក្លិបកាំភ្លើងធំ មិនចង់ចុះហត្ថលេខាជាថ្មីជាមួយខ្សែប្រយុទ្ធខាងលើនោះទេ តែ Mikel Arteta បានទទួច​ថា នឹងព្យាយាម​បញ្ចុះបញ្ចូលកីឡាករខ្សែប្រយុទ្ធ ខាងលើ លេង​ជាមួយ ក្លិប ។ កាលពីសប្តាហ៍មុនលោក Mikel Arteta បាននិយាយថា “គាត់គឺជាកីឡាករសំខាន់បំផុតរបស់យើង” ៕

 

Previous articleក្រ​សួ​ង​ទេ​សច​រ​ណ៍​ដា​ក់​ចេ​ញ​វិ​ធា​ន​ការ​៤​ចំ​ណុ​ច​ទ​ប់​ទល់​ឥ​ទ្ធិ​ព​ល​កូ​វី​ដ​១៩​ ​
Next articleត្រឹមតែ ៣ ប្រកួត Timothy ស៊ុតចូល ៧ គ្រាប់ ឈរកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ