ក្រ​សួ​ង​ទេ​សច​រ​ណ៍​ដា​ក់​ចេ​ញ​វិ​ធា​ន​ការ​៤​ចំ​ណុ​ច​ទ​ប់​ទល់​ឥ​ទ្ធិ​ព​ល​កូ​វី​ដ​១៩​ ​

0

​ភ្នំ​ពេ​ញ​៖​  ​លោ​ក​ទិ​ត​ ​ច​ន្ថា​ ​ ​រដ្ឋ​លេ​ខា​ធិ​ការ និងជាអ្នកនាំពាក្យក្រសួង ទេសចរណ៍ បានអះអាងថា ក្រសួងបាននិងកំពុងដាក់ចេញនូវវិធានការ បួនចំណុចសំខាន់ៗ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនិងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកវិញដោយសារបច្ចុប្បន្នភ្ញៀវទេសចរមានការធ្លាក់ចុះ ជាបន្តបន្ទាប់ព្រោះការរីករាលដាលនៃវីរុសកូរ៉ូណាក្នុងប្រទេសចិននិងបណ្ដាប្រទេសនានានោះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងទេសចរណ៍” នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លោកទិត ចន្ថាបានថ្លែងថា “យើងមានវិធានការ សំខាន់ៗធំៗចំនួន៤នៅក្នុងការដាក់ចេញ ឆ្លើយតបនិងជំរុញការ ដោះស្រាយបញ្ហា នៃការអភិវឌ្ឍវិស័យទេសចរណ៍ ការទប់ទល់ជាមួយបញ្ហាអវិជ្ជមាន ខាងក្រៅនៃ Covid-19”។

លោកបញ្ជាក់ថា វិធានការទាំងបួននោះរួមមាន៖ទី១, ជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង ទី២, បើកចំហទទួលស្វាគមន៍ទេសចរអន្តរជាតិទាំងអស់(មិនមានការបិទឬការឹតបន្តឹងអ្វីទាំងអស់) ទី៣,ធ្វើឲ្យគោលដៅទេសចរណ៍ សំខាន់ៗមានការអភិវឌ្ឍនិងទី៤ គឺវិធានការ ជួយសម្រាលការលំបាកដល់ និយោជក-និយោជិត៕