វីដេអូ៤ឆ្នាំមុន ក្តាន់ក្រហម Watford ក៏ធ្លាប់លត់ហងក្រហម 3-0 ដូចគ្នា​

0

លទ្ធផលចាញ់របស់ហង្សក្រហម​ជាលើកដំបូង ក្នុងរដូវកាលនេះ ដោយលទ្ធផល 3-0 វាមិនខុសពី៤ឆ្នាំមុននោះទេ ដោយពេលនោះ ហង្សក្រហមក៏បានចាញ់ Watford ក្នុងលទ្ធផល 3-0 ដូចគ្នា ។
ពេលវេលា​រាប់ថយក្រោយ កាលពីអតីតកាល វាបានកើតឡើងក្នុងបច្ចុប្បន្នកាល ដោយក្រុមម្ចាស់ផ្ទះ Watford ធ្វើបានល្អ មិនខុសកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៥ ដោយក្នុងនាម ជាម្ចាស់ផ្ទះដូចគ្នា ។​

លទ្ធផលនេះ បានធ្វើឲ្យ Watford រំកិលខ្លួនជាបណ្តោះអាសន្ន ផុតពីតំបន់កាត់ចេញ ដោយឈរនៅលេខរៀងទី​១៧ មាន ២៧ ពិន្ទុក្នុងដៃ ក្នុងចំណោម ២៨ ប្រកួត ដោយនៅរងចាំ អ៊ុត​លទ្ធផល Aston Villa ។ដោយឡែកហង្សក្រហម ដែលសង្ឈឹមលើកពានមាសនោះ មាន ៧៩ពិន្ទុ ក្នុងចំណោម ២៨ប្រកួត ៕
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖
វីដេអូឃ្លិប Watford 3-0 Liverpool យប់មិញ ៖​

វីដេអូឃ្លិបកាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ក្នុងលទ្ធផល 3-0 ៖