ភ្នំពេញ៖ ការប្រកួតសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជា រដូវកាល២០២០ នឹងត្រូវចាប់ផ្តើម ខណៈដែលថ្ងៃនេះមានក្រុមខ្លាំងៗ ជួបគ្នា ស្របពេលដែលក្រុមកីឡាករកម្ពុជាសុទ្ធក៏ប៉ះគ្នាដែរ។
ក្រុមដែលខ្លាំងប៉ះគ្នាគឺ បឹងកេត ត្រូវទទួលស្វាគមន៍ ណាហ្គាវើលដ៍ នាកីឡដ្ឋានខេមបូឌាអ៊ែវ៉េ នាវេលាម៉ោង ៣:៣០ នាទីរសៀល ចំណែកក្រុមដែលមានតែកីឡាករកម្ពុជាសិទ្ធ (មិនមានកីឡាករបរទេស) អគ្គិសនីកម្ពុជា ត្រូវប៉ះជាមួយ យុវជនបាទីអាយុក្រោម ១៨ឆ្នាំ នាវេលាម៉ោង ៣:៣០ នាទីរសៀល លើវាលស្មៅធម្មជាតិកីឡដ្ឋានអគ្គិសនី នៅថ្ងៃនេះដូចគ្នា។
គួរំលឹកផងដែរថា នៅថ្ងៃទី២៩ ខែកុម្ភៈនេះដែរ ក៏មានការប្រកួតដ៏ជក់ចិត្តរវាង ភ្នំពេញក្រោន ជាមួយ អាស៊ីអឺរ៉ុប យូណាយធីត នៅម៉ោង ៦ ល្ងាច នាកីឡដ្ឋាន RSN ផងដែរ៕
អត្ថបទ៖ មៃ ចាន់បុត្រ