ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានយកឈ្នះក្រុម ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម ១៩ឆ្នាំ ដោយលទ្ធផលកាត់សេចក្តី ១១មែត្រ ៥ទល់៣ ក្នុងព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U-19 Men’s Football Tournament នៅមុននេះបន្តិច នាប្រទេសជប៉ុន ក្នុងជំនួបយកលេខ៣។
ព្រឹត្តិការណ៍ខាងលើនេះ មានប្រទេសចំនួន ៦ ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះជប៉ុន ៣ក្រុម ( U-17 ជប៉ុន, Kagoshima United U-18 និង Kagoshima Selection U-18 ) ខណៈដែលក្រុមមកពីអាស៊ីអាគ្នេយ៍មាន ៥ ប្រទេស រួមមាន៖ កម្ពុជា, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ឡាវ និងទីម័រខាងកើត។ សម្រាប់កម្ពុជា ស្ថិតនៅពូល B រួមជាមួយក្រុម ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ទីម័រខាងកើត, ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ មីយ៉ាន់ម៉ា និងក្រុមរបស់ជប៉ុន Kagoshima United U-18។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបាត់បង់ឱកាសដណ្តើមយកពានរង្វាន់ ដោយបរាជ័យ ២ប្រកួត លើកដំបូង ស្របពេលដែលបានឈ្នះនៅប្រកួតលើកទី៣វិញ ខណៈពេលនេះ U-19 កម្ពុជា បានយកឈ្នះលើ U-19 ម៉ាឡេសុី ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ បន្ទាប់ពីយប់៩០ នាទីបានត្រឹមស្មើគ្នា ០ទល់០៕