Home សង្គម ប្រធានាធិបតី ដូ ណាល់ត្រាំ សម្រេចលើកពេលកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ដោយសារការរីករាលដាល នៃវីរុសកូរ៉ូណា

ប្រធានាធិបតី ដូ ណាល់ត្រាំ សម្រេចលើកពេលកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ដោយសារការរីករាលដាល នៃវីរុសកូរ៉ូណា

0

ភ្នំពេញ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូ ណាល់ត្រាំ បានសម្រេចលើកពេល កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីផ្ដោតការយកចិត្តទុកដាក់ ទៅលើការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃវីរុសកូរ៉ូណា ដែលកំពុងតែមានការព្រួយបារម្ភ នៅជុំវិញពិភពលោក ។

យោងតាមលិខិតរបស់លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំអាមេរិក ជម្រាបជូនលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២៨ កុម្ភៈ បានឲ្យដឹងថា លោក David Stilwell ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងលោក Matthew Pottinger ឧបការីរបស់ប្រធានាធិបតី បានជម្រាបជូនឯកអគ្គរាជ/រដ្ឋទូតអាស៊ាន តាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ នៅថ្ងៃទី២៨ កុម្ភៈ វេលាម៉ោង ៦៖២៥នាទីល្ងាចថា ប្រធានាធិបតី ដូ ណាល់ត្រាំ បានសម្រេចលើកពេល កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីផ្ដោតការយកចិត្តទុកដាក់ ទៅលើការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃវីរុសកូរ៉ូណា ។

សូមរំលឹកថា តាមការគ្រោងទុកសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ជាមួយមេដឹកនាំកំពូលៗ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នៅឡាសវេហ្គាស ៕

Previous articleបុរសសង្ហាធ្វើដំណើរបញ្ច្រាស់ ថ្លែងថាទោះជាសង្ហា ឬមិនសង្ហា ក៏ពេលនេះមានចៅ ២០នាក់រួចទៅហើយ
Next articleU-19 កម្ពុជា យកឈ្នះ U-19 ម៉ាឡេស៊ី ទទួលបានលេខ៣ នាព្រឹត្តិការណ៍នៅជប៉ុន