ភ្នំពេញ៖បន្ទាប់ការប្រកួតសប្តាហ៍ទី២ បានបញ្ចប់សហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហាញកីឡាករដែលល្អបំផុតចំនួន ៦ រូប ក្នុងនោះមានក៏ខ្សែបម្រើ សុះ ស៊ូហាណា ផងដែរ។
សមាជិករបស់ ណាហ្គាវើលដ៍ នឹងជម្រើសជាតិកម្ពុជា រកបាន ១គ្រាប់ កាលពីជំនួបសប្តាហ៍ទី២ ដោយជួយក្រុមទួលជ័យជម្នះ ២ទល់០ លើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រៅពី សុះ ស៊ូហាណា ក៏មានកីឡាករ ៥ រូប ផ្សេងទៀត រួមមាន៖ សឿត បារាំង (ភ្នំពេញក្រោន), GOPANE MOTHUSI (បឹងកេត), OMOKAFE (ទ័ព), BATA (ភ្នំពេញក្រោន) នឹងខ្សែបម្រើ រស់ គង់សំរេច មកពីក្លិបព្រះខ័នរាជស្វាយរៀង ។
គួរបញ្ជាក់ផងដែរថា សុះ ស៊ូហាណា នឹងត្រូវមានភារកិច្ចធ្ងន់នាថ្ងៃស្អែក ដោយក្រុម ណាហ្គាវើលដ៍ ត្រូវប្រកួតជាមួយ បឹងកេត នាកីឡដ្ឋានខេមបូឌាអ៊ែវ៉េ នាវេលាម៉ោង ៣:៣០ នាទីរសៀល នៅសប្តាហ៍ទី៣ លីគកំពូលកម្ពុជា៕